Friday, February 17, 2017

មានតែ​មនុស្ស​ប្រុស​ដែល​ស្រលាញ់​មនុស្សស្រីពិត​ទេ ទើប​គេ​ធ្វើ​រឿង ៤ យ៉ាង​នេះ

 
    មនុស្ស​ប្រុស​នៅ​ពេល​ចាប់​ផ្ដើម​តាម​ញ៉ែ​ស្រី​ណា​ហើយ គេ​នឹង​ធ្វើ​រឿង​គ្រប់យ៉ាង​ដើម្បី​ឱ្យ​មនុស្ស​ស្រី​ម្នាក់​នោះ​សប្បាយ​ចិត្ត។ តែ​យ៉ាងណាមិញ ​បើ​​បុរស​នោះ​អស់​ចិត្ត​ ទង្វើ​​នឹង​ផ្ទុយ​ពី​អ្វី​ដែល​គេ​ធ្វើ​កាលពី​ដំបូង។ យ៉ាង​នេះ​ក្ដី ​បើ​មនុស្ស​ប្រុស​ម្នាក់​ពិតជាស្រលាញ់​យើង​​ស្មោះមែន ​គេ​នឹង​តែ​ធ្វើ​រឿង​ដដែល​ៗ​នេះ​សម្រាប់​យើង​ជា​និច្ច៖
១.ចំណាយ​ពេល​លើ​យើង​មិន​ដែល​ប្រែប្រួល
បើ​សិន​ជា​គេ​ស្រលាញ់យើង​ពិត​ប្រាកដ​មែន​នោះ គេ​នឹង​ចំណាយ​ពេល​វេលា​នៅ​ជាមួយ​យើង​​មិន​​ប្រែប្រួល​ឡើយ។ ជាក់​ស្ដែង​ទៅ​ទោះ​ជា​រវល់​យ៉ាងណា​ក៏​គេ​នឹង​នៅ​តែ​រក​ពេល​ដើម្បី​នាំយើង​ដើរ​លេង​ឱ្យ​ទាល់តែ​បាន​ដែរ។
២.បារម្ភ​ពី​យើងគ្រប់​ពេល
ទោះ​ជា​ស្គាល់​គ្នា​រាប់​ឆ្នាំ​ក៏​ដោយ ​ឱ្យ​តែ​គេ​ស្រលាញ់យើង​ស្មោះ ​នោះ​គេ​នឹង​នៅ​តែ​តាម​មើល​ថែ​យើង​រហូត។ ព្រឹក​ឡើង​ផ្ញើសារ ល្ងាច​ឡើង​ផ្ញើសារ ​មិន​ចេះ​ឈប់​មិន​ចេះ​ឈរ​នោះ​ទេ ដើម្បី​ដឹង​ថា​អ្នក​មាន​ការ​លំបាក​អ្វី​ឬ​អត់។
៣.មិន​ដែល​និយាយ​ពាក្យ​ថា ទេ ​ជាមួយយើង
ទោះ​ជា​ត្រូវ​ឆ្លង​ត្រូវ​ឆ្លង​កាត់​ឬ​ឱ្យ​ធ្វើ​អ្វី​ក៏​ដោយ ​ក៏​គេ​នៅ​តែ​និយាយ​យល់​ព្រម​ជាមួយយើងជានិច្ច ព្រោះ​តែ​ការ​ស្រលាញ់​យើង​វា​ធំធេងពេក។ គ្មាន​ទេ ​ពាក្យ​ថា ទេ ​សម្រាប់​ស្នេហា​ស្មោះ​ស​ឡើយ។
៤.សរសើរ​ថា ស្អាត ​សឹង​តែ​រាល់​ថ្ងៃ
ស្រលាញ់​គ្នា​ដំបូង​សរសើរ​ថា ស្អាត ​ហើយ​ទោះ​ជា​នៅ​ជាមួយ​ដល់​ពេល​ណា​ក៏​ដោយ ​ក៏​ពាក្យ​ថា ស្អាត ​នេះ​នឹង​នៅ​ជាមួយ​យើងរហូត​ដែរ ​បើ​គេ​ស្រលាញ់យើង​ស្មោះ​មែន។ ​ទោះ​ជា​មុខ​ឡើង​មុន ​ក៏​នៅ​សរសើរ​ថា​ស្អាត ​ធាត់​ក៏​នៅ​សរសើរ​ថា​ស្អាត ​និយាយ​ទៅ​ក្នុង​ភ្នែក​គេ​យើងនៅ​តែ​ស្អាត​គ្រប់​ពេល​វេលា៕

Thursday, February 16, 2017

អ្នក​និពន្ធ​ដ៏​ល្បី​​របស់​រុស្ស៊ី​ «គ្រប់គ្នា​សុទ្ធតែ​គិត​ ​រឿង​ផ្លាស់ប្ដូរ​ពិភពលោក ​ប៉ុន្តែ​គ្មាន​នរណា​​ម្នាក់​ គិត​រឿង​ផ្លាស់ប្ដូរ​ខ្លួន​ឯង​​សោះ​​»

 

«គ្រប់គ្នា​សុទ្ធតែ​គិត​ ​រឿង​ផ្លាស់ប្ដូរ​ពិភពលោក ​ប៉ុន្តែ​គ្មាន​នរណា​​ម្នាក់​ គិត​រឿង​ផ្លាស់ប្ដូរ​ខ្លួន​ឯង​​សោះ​​»។ នេះ​បើ​តាម​គតិ​របស់​លោក​លីអូ តូលស្តយ​ (Leo Tolstoy) ​ដែល​ជា​​​អ្នក​និពន្ធ​ដ៏​ល្បី​​របស់​រុស្ស៊ី​។ ​​ក្នុង​ន័យ​នេះ ​​លោក​ចង់​គូស​បញ្ជាក់​ថា ​ ​​មនុស្ស​ភាគច្រើន​ចូល​ចិត្ត​និយាយ​រឿង​ចង់​ផ្លាស់ប្ដូរ​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​ ថា ​គួរ​តែ​​ផ្លាស់ប្ដូរ​ទៅ​ជា​បែប​នេះ​ឬ​បែប​នោះ តែ​គ្មាន​នរណា​ម្នាក់​គិត​ ឬ និយាយ​ថា គួរ​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ទៅ​ជា​យ៉ាង​ម៉េច​វិញ​នោះ​ទេ​។

​​​​​ចង់​ផ្លាស់ប្ដូរ​ពិភពលោក ​​ដំបូង​ឡើយ​ត្រូវ​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ឲ្យ​បាន​សិន​ បើ​មិន​អ៊ីចឹង​ទេ​ គឺ​និយាយ​គ្រាន់​តែ​ដើម្បី​និយាយ​។ និយាយ​​ឲ្យ​ខ្លី​ គឺ​គ្មាន​បាន​សាច់ការ​អ្វី​ឡើយ​។ ​​ខ្លួន​ឯង​អត្តចរិត​មិន​ល្អ​ តែ​បែរ​ជា​​និយាយ​ណែនាំ ​​ឬ​និយាយ​ប្រដៅ​ឲ្យ​គេ​មាន​អត្តចរិត​ល្អ។ ​ខ្លួន​ឯង​មិន​ដែល​ធ្វើ​ល្អ​ហើយ​និយាយ​ថា ​គេ​​ជា​មនុស្ស​អាក្រក់​ហើយ​គួរ​តែ​ធ្វើ​ជា​មនុស្ស​ល្អ​វិញ។​​

ទាំង​នេះ​ គឺ​ជា​ចំណុច​ដែល​តែង​កើត​ឡើង​ ​អ៊ីចឹង​ហើយ​បាន​ជា​គ្មាន​ឃើញ​លទ្ធផល​អ្វី​។ គ្មាន​លទ្ធផល​ព្រោះ​​អ្នក​និយាយ​ហ្នឹង​ មិន​ដែល​បាន​ធ្វើ​ខ្លួន​ឯង​ផ្ទាល់​ អ៊ីចឹង​​ហើយ​តើ​នរណា​ព្រម​ស្ដាប់​ និង ព្រម​ផ្លាស់ប្ដូរ​តាម​។ ​​​​​​​​​ដូច្នេះ​ បើ​អ្នក​ចង់​ផ្លាស់ប្ដូរ​ពិភពលោក​មែន ​ត្រូវ​ចាំ​ថា ​ត្រូវ​ព្យាយាម​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ឲ្យ​បាន​សិន​ ហើយអ្វីដែល​សំខាន់ដំបូងគេនោះ គឺត្រូវរំដោះខ្លួនចេញពីភាពអវិជ្ជាឲ្យបាន៕

Saturday, February 11, 2017

ទ្រឹស្តីស្នេហា និង ភាសាស្នេហា

 
ទ្រឹស្តីស្នេហា

មនុស្សគ្រប់រូបនៅលើភពផែនដី តែងតែជួបប្រទះរឿងស្នេហា អ្នកខ្លះជោគជ័យ ឯអ្នកខ្លះទៀត បរាជ័យ។ តើមានមនុស្សប៉ុន្មាននាក់ដែលយល់ពីអត្ថន័យនៃពាក្យ ស្នេហា ច្បាស់ ហើយ បាន ហែលឆ្លង ទីលានអារម្មណ៍ ដោយជោគជ័យ? មួយចំនួននៃអ្នក បរាជ័យ គឺមិនដែលគិត ថាចង់ជួប ឫ ប្រលូក រឿងស្នេហា សារជាថ្មីនោះឡើយ ព្រោះគេមិនចង់ធ្វើឲ្យបេះដូង និងចិត្ត របស់គេ ទទួល បរាជ័យ លើទីលានអារម្មណ៍ដ៏អាទ៏កំបាំងមួយនេះទៀតទេ។ ហើយគេតែងតែស្រែកសួរ ទៅពិភពលោកថា៖
ស្នេហា ជាអ្វី?
ស្នេហា គឺជាភាពសត្យានុម័តរបស់មនុស្សដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។
ស្នេហា គឺជាការស្រលាញ់ពេញចិត្ត រវាងមនុស្សពីរនាក់ ចេញពីបេះដូង ស្នេហា គឺជាផ្នែកមួយនៃសុភមង្គលផ្លូវអារម្មណ៍ ដែលមនុស្សគ្រប់រូបគង់នឹងជួបប្រទះនៅថ្ងៃណាមួយ។

ពាក្យថា ស្នេហា ត្រូវបានគេឲ្យនិយមន័យដោយឡែកៗពីគ្នា

ផ្នែកអក្សរសាស្ត្រ ត្រូវបានឲ្យនិយមន័យថា៖ ស្នេហា គឺជាសៀវភៅមួយក្បាល ដែលអានពីទំព័រដើមរហូតដល់ចប់ នៅតែមិនយល់ថាអ្វីទៅស្នេហាពិតប្រាកដ។​ ទាល់តែបានខ្លួនប្រាណគេ​ ទើបយើងយល់ពីរស់ជាតិស្នេហ៍​។ 

ផ្នែកប្រវត្តវិទ្យា ត្រូវបានឲ្យនិយមន័យថា៖ ស្នេហា គឺជាការធ្វើបដិវត្តន៏ ដើម្បីរំដោះភាពនៅលីវ។

ផ្នែកភូមិវិទ្យា ត្រូវបានឲ្យនិយមន័យថា៖ ស្នេហា គឺជាបាតុភូត រំជួលចិត្ត និងបេះដូង ក្តៅជាងភ្នំភ្លើង បង្កើតបានជាការពង្រាត់គ្នា។​

ផ្នែករូបវិទ្យា ត្រូវបានឲ្យនិយមន័យថា៖ ស្នេហា គឺជាកម្លាំងចលករប៉ឺតស្រូបខ្លាំងជាងទំនាញផែនដី

ផ្នែកគីមី ត្រូវបានឲ្យនិយមន័យថា៖ ស្នេហា គឺជាប្រតិកម្មមួយដែលបង្កើតឲ្យមានផ្ទៃពោះ។

ផ្នែកគណិតវិទ្យា ត្រូវបានឲ្យនិយមន័យថា៖ ស្នេហា គឺជាវិធី បូក ដក គុណ ចែក ធ្វើយ៉ាងណាឲ្យចាយប្រាក់តិចបំផុត តែទទួលបានបេះដូង និងខ្លួនប្រាណគេ។ ពីរនាក់បានហើយ។








លក្ខណៈ៥យ៉ាងរបស់ស្វាមីល្អ

 
   បុរសពិតមិនមែនសំដៅលើបុរសទាំងឡាយណាពូកែផឹកនោះទេ តែជាបុរសដែលធ្វើឲ្យប្រពន្ធ យល់ថាខ្លួននាងមានសំណាង។

ស្វាមីល្អត្រូវមានលក្ខណៈសម្បត្តិ៥យ៉ាងដូចខាងក្រោម៖
១. យកភរិយាពេញច្បាស់៖ យកប្រពន្ធពេញមុខពេញមាត់ទទួលស្គាល់ទាំងផ្លូវច្បាប់ ទាំងប្រពៃណី
២. មិនមើលងាយ៖ មិនវាយតប់ មិនប្រើអំពើហិង្សាមើលងាយ ជេរប្រទេចផ្តាសារភរិយាឡើយ។
៣. ស្មោះត្រង់ មិនក្បត់ចិត្ត៖ មិនត្រូវលួចលបលាក់មានអ្នកខាងក្រៅឡើយ។
៤. ផ្តល់សិទិ្ធក្នុងការសម្រេចចិត្ត៖ ផ្តល់សិទិ្ធសម្រេចកិច្ចការងារតូចធំក្នុងផ្ទះ។              កុំដូចសភាសិតខ្មែរពោលថា "ទុក្ខស្រីប្តីកាន់លុយ" ។
៥. ជូនវត្ថុអនុស្សាវរីយ៏តាមពេល៖ ទិញគ្រឿងអលង្ការ ខោអាវ ផ្កា ជូនភរិយា ពេលថ្ងៃពិសេសៗ ។

ជួយ Share ចែកគ្នាមើល ចែកគ្នាដឹងផង សូមឲ្យមានសេចក្តីសុខសុភមង្គលគ្រប់ក្រុមគ្រួសារ។

Saturday, December 24, 2016

៧ ចំណុច​ដែលគេ​ជឿថា អាចជួយ​មនុស្ស​ឲ្យក្លាយ​អ្នកមាន​បំផុត​បើរៀន និង​អនុវត្ត​ឲ្យជាប់

 

អ្នកចង់ក្លាយ​ជាអ្នកមានមែន​ទេ? វាជាចំណង់​ទូទៅរបស់មនុស្ស​ទៅហើយ ប៉ុន្តែមាន​មនុស្សមិន​ច្រើនទេដែលអាច​សម្រេចបានក្តី​ស្រមៃដ៏​ធំនេះ។ ទោះជាយ៉ាងណា​ វាមិន​មែន​ពិបាក​សម្រេចបាននោះ​ទេបើអ្នក​ធ្វើតាមទម្លាប់ល្អ​ដែលមានមនុស្ស​យកទៅប្រើរួច​បាន​ក្លាយជាសេដ្ឋី និងមហាសេដ្ឋី​ជាច្រើននាក់​។
ដំបូងបំផុត​អ្នកត្រូវការវិន័យ​ និង​ភាព​អំណត់។ វាទាក់ទង​នឹងការគិតដល់​អ្នកដទៃជាង​ខ្លួនឯង របៀបដែលអ្នក​ជួយអ្នក​ដទៃ​ដោះស្រាយ​បញ្ហារបស់គេ និងអ្វីដែល​អ្នកអាចរៀនសូត្រ​ពីអ្នកដទៃ​។

ខាងក្រោមនេះ ជាដំបូន្មាន​ដើម្បីក្លាយ​ជាសេដ្ឋី ឬមហាសេដ្ឋី​ពីសហគ្រិនជោគជ័យជា​ច្រើននាក់៖ 

១/ ចាយតិចជាងចំនួនប្រាក់ដែលរកបាន 
មធ្យោបាយល្អ​បំផុតដើម្បីក្លាយ​ជាអ្នកមានគឺមិន​ត្រូវចាយលុយ​ដែលអ្នករកបាន ហើយ​យូរ​​ទៅអ្នកនឹង​មានលុយកាន់​តែច្រើន។ បើអ្នកសន្សំ​លុយបានច្រើនល្មម អ្នកអាច​​នឹង​ឈប់ធ្វើការ​ឱ្យគេ រួចចាប់​ផ្តើមអាជីវកម្មដោយ​ខ្លួនឯង​បាន។ 

២/ ជួយមនុស្ស 
អ្នកមាន​ទេព្យកោសល្ល​ បទពិសោធន៍​ និងឆន្ទៈ​ដើម្បីចែករំលែក​ជាមួយមនុស្សក្នុង​​ពិភពលោកនេះ​។ អ្នកអាចប្រកប​របរចិញ្ចឹមជីវិត​បានប្រសិនបើអ្នកស្ម័គ្រចិត្ត​ចែកពេល​វេលា​និងជំនាញរបស់អ្នក​ដើម្បីជួយបង្កើ​នជីវភាពមនុស្សដទៃ​ ឬប្រាប់អ្នកដទៃ​នូវរបៀប​ដែល​អ្នកធ្វើការដើម្បី​ជោគជ័យ។ 

៣/ ជឿជាក់លើខ្លួនឯង 
កុំប្រៀបធៀប​ខ្លួនឯងជាមួយ​អ្នកដទៃ ហើយកុំបារម្ភថា ខ្លួនអ្នកមិន​ល្អល្មមដើម្បី​រក​លុយ​​តាមរបៀបដែល​ធ្វើកំពុងតែ​ធ្វើ។ បើមានមនុស្ស​ស្នើសុំការប្រឹក្សា ឬសេវា​កម្មពីអ្នក អ្នក​ត្រូវត្រៀម​ខ្លួនជាស្រេចដើម្បី​លក់សេវាកម្ម​ទៅឱ្យគេ ហើយ​ត្រូវហ៊ានទាមទារថ្លៃ​​ឱ្យ​ខ្ពស់។ 

៤/ ជ្រើសរើសអាជីពស្របតាមចំណង់ចំណូលចិត្ត 
ដើម្បីទទួល​បាន​ជោគជ័យ អ្នកត្រូវបង្កើត​ក្រុមហ៊ុនក្នុង​វិស័យដែល​អ្នកមានមហិច្ឆតាចង់​​ធ្វើការ។ ភាពជាសហគ្រិន​ត្រូវការ​ព្យាយាម ហើយអ្នកប្រហែល​មិនអាចបន្តពុះពារ​​ឧបសគ្គគ្រប់បែប​យ៉ាងទេ​ប្រសិន​បើកិច្ចការនោះមិនមែន​ជាចំណង់​ចំណូល​ចិត្តរបស់​អ្នក។ បើអ្នក​ជ្រើសរើស​អាជីពដោយសារ​តែគិតថានឹង​ទទួលបានប្រាក់​ចំណូលខ្ពស់ មនុស្ស​ដទៃដែលមានចំណេះ​ដឹងនិងជំនាញ​ជាងអ្នកនឹងសម្រេច​បានជោគជ័យ​ធំជាងអ្នកហើយ​ទីបំផុត​គេនឹងទាត់អ្នកចេញ​ក្រៅឆាកជាក់​ជាមិនខាន។ 

 ៥/ សរសេរផែនការហិរញ្ញវត្ថុ 
តើអ្នកនឹងត្រូវ​សម្រេចគោលដៅ​ដូចម្តេចដើម្បីក្លាយ​ជាអ្នកមាន? តើអ្នកនឹងត្រូវសម្រេច​​គោល​ដៅ​​អ្វីខ្លះ? ដើម្បីឆ្លើយនឹង​សំណួរទាំង​នេះបានច្បាស់លាស់ អ្នកត្រូវ​តែអង្គុយចុះ រួច​សរសេរផែនការ កំណត់​អាទិភាព កំណត់​ពេលវេលា និងសរសេរ​ចុះរាល់ចំណុច​​លម្អិត​ទាំង​អស់​​ដែល​អ្នកត្រូវ​អនុវត្ត​។ ផែនការនេះគឺ​ជាផែនទីរបស់អ្នក​ដែលត្រូវពិនិត្យ​​មើលរាល់ថ្ងៃដើម្បីដឹងថា ខ្លួនឯងដើរដល់​ណាហើយ និងដើរទៅ​រកទិសដៅ ឬវង្វេងផ្លូវ។ 

៦/ យកចិត្តទុកដាក់ 
អ្នកត្រូវតែដឹង​គ្រប់ព្រឹត្តិការណ៍​បច្ចុប្បន្នទាំង​អស់ដែលកំពុង​តែកើតមាននៅជុំវិញខ្លួន និងជុំវិញវិស័យដែល​អ្នកកំពុងតែ​ប្រកបអាជីព​។ យកចិត្តទុកដាក់​និងកត់សម្គាល់​មើល​ជំហានលម្អិត​ទាំងអស់របស់​គូប្រជែង ហើយត្រូវមានភ្នែក​វៃរំពៃមើលទំនាក់ទំនង​ដែល​មាន​សក្តានុពល និងឱកាសថ្មីៗ​។ 

៧/ ក្រោកពីព្រឹកព្រលឹម 
បើអ្នកក្រោក​ពីដំណេកមុន​សមាជិកក្នុង​គ្រួសារអ្នក ឬមុននរណាៗ​ទាំងអស់ដែល​អាចនឹងរំខានអ្នក​ពីការងារ មានន័យថា អ្នកបានដើរ​មុនគេឆ្ងាយណាស់​។ ការសិក្សាជាច្រើន​​បង្ហាញថា ភាគច្រើន​នៃអ្នក​ជោគជ័យជាមនុស្ស​ដែលក្រោកពី​ដំណេកឆាប់។ និយាយមួយ​បែបទៀតគឺ​ពួកគេចូលចិត្តដោះ​ស្រាយបញ្ហា ដូច្នេះទើប​គេគេងតែពេល​ចាំបាច់ដែលរាងកាយ​ត្រូវការសម្រាក​ និងមិន​ដេកទ្រមុ​ឡើយ៕

Friday, December 23, 2016

ទម្លាប់​អាក្រក់​ទាំង​ ៤​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​ «អ្នក​មាន​​ដាច់​លុយ​បាន»

 
អ្នកមានត្រូវបានគេស្គាល់ ឬដឹងថា ជាមនុស្សដែលមានគម្រោងច្បាស់លាស់ និងចាយលុយបានត្រឹមត្រូវ។ ប៉ុន្តែ នៅតែមានអ្នកមានមួយចំនួនមិនចេះគ្រប់គ្រងលុយកាក់ និងគ្រប់គ្រងខ្លួនឯងដែលធ្វើឱ្យពួកគេធ្លាក់ខ្លួនក្របាន។ អ្នកទាំងនោះអាច មានទម្លាប់អាក្រក់មួយចំនួន ដែលធ្វើឲ្យធ្លាក់ខ្លនក្របាន៖


១) មិនកត់ត្រារាល់ការចំណាយ៖ មិនថាមានលុយយ៉ាងណានោះទេ មនុស្សម្នាក់ៗត្រូវតែទម្លាប់នៃការចាយលុយច្បាស់លាស់ ពោលគឺត្រូវកត់ត្រារាល់ការចំណាយរបស់អ្នក។ ប្រសិនជាអ្នក មិនកត់ត្រាទុកទេនោះ អ្នកមិនដឹងថាអ្នកចាយលុយច្រើនប៉ុណ្ណានោះទេ។ ពេលខ្លះអង្គុយគិតរាល់ការចំណាយតាំងពីដើមខែរហូតដល់ចុងខែ ធ្វើឱ្យអ្នកភ្ញាក់ខ្លួនព្រឺតក៏មាន។

២) គ្រប់គ្រងការចាយវាយតាមអារម្មណ៍៖ អ្នកមានដែលងាយនឹងដាច់លុយ គឺមានទម្លាប់ចាយលុយតាមអារម្មណ៍ មានន័យថា នៅពេលពួកគាត់សប្បាយចិត្ត ពួកគាត់ដើរផ្សារ ហើយឃើញអ្វីរមាស់ដៃទិញរបស់ហ្នឹង។ នេះជាទម្លាប់ធ្វើឱ្យដាច់លុយយ៉ាងលឿន។

៣) គ្មានប្រភពចំណូលច្រើន៖ អ្នកមានមួយចំនួន មានប្រភពចំណូលលើសពីពីរ។ ប៉ុន្តែអ្នកមានមួយចំនួនទៀតគិតថា មានប្រភពចំណូលតែមួយក៏គ្រប់គ្រាន់ដែរ ហើយគ្មានរឿងអាក្រក់អ្វីនឹងកើតឡើងឡើយ។

៤) គ្មានចិត្តអំណត់៖ អ្នកមានមួយចំនួនមិនសិក្សាទីផ្សារឲ្យច្បាស់លាស់សិនទេមុននឹងវិនិយោគ គឺថាពួកគាត់ធ្វើតាមចំណង់ចិត្តភ្លាមៗ។ លើសពីនេះទៅទៀត ពួកគាត់មានអំនួតលើខ្លួនឯងហើយមិនសុំយោគយល់ពីអ្នកដទៃឡើយ ដូច្នេះពួកគាត់ងាយនឹងបោះលុយវិនិយោគដោយប្រថុយប្រថានស្រស់ៗ។ ប្រការនេះនឹងធ្វើឱ្យដាច់យ៉ៃ អាចដល់ធ្លាក់ខ្លួនក្រក៏ថាបាន៕

​អនុវត្ត​គន្លឹះ​ទាំង​នេះ ​ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

 
មនុស្សម្នាក់ៗ ត្រូវការទំនុកចិត្តលើខ្លួនឯង ដើម្បីធ្វើកិច្ចការផ្សេងៗយ៉ាងជោគជ័យ ដែលនាំឲ្យអ្នកដទៃ កោតសរសើរ ហើយចង់រាប់អានជាមួយ។ ជាពិសេសបើម្នាក់នោះ ជាអ្នករកស៊ីវិញ ប្រាកដណាស់គេត្រូវធ្វើខ្លួនឲ្យមើលទៅមានទំនុកចិត្តលើខ្លួនឯង ទើបគេហ៊ានបណ្ដាក់ទុនជាមួយ។ តើអ្នកគួរធ្វើដូចម្ដេចខ្លះ ដើម្បីមានទំនុកចិត្តលើខ្លួនឯង?




១) ត្រូវបង្ហាញគេឲ្យមើលមកថាជាមនុស្សត្រឹមត្រូវ៖ តើអ្នកធ្វើដូចម្ដេចខ្លះឲ្យគេមើលមកថាអ្នកជាមនុស្សត្រឹមត្រូវបាន? ដំបូងឡើយ អ្នកគួរគិតត្រឹមត្រូវជាមុនសិន បន្ទាប់ពីគិតត្រឹមត្រូវហើយ អ្នកត្រូវអនុវត្តនូវគំនិតត្រឹមត្រូវដែលអ្នកមាននោះ ដើម្បីបង្ហាញទៅអ្នកជុំវិញខ្លួួនថា អ្វីដែលអ្នកធ្វើនោះគឺមិនខុសនោះទេ។

២) ត្រូវចេះបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ ៖ បើអ្នកកាន់តែទាក់ទងអ្នកដទៃច្រើន អ្នកនឹងកាន់តែឆាប់ក្លាយជាមនុស្សម្នាក់ដ៏មានទំនុកចិត្តលើខ្លួនឯង ព្រោះនៅពេលជួបមនុស្សកាន់តែច្រើន នោះវាធ្វើឲ្យអ្នកមានអារម្មណ៍ថាធម្មតា ពោលគឺមិនភិតភ័យ ឬ អៀនច្រើន។ តែបើអ្នកនៅតែសំងំស្ងៀមម្នាក់ឯង អ្នកនៅតែជាមនុស្សអៀនប្រៀន មិនហ៊ានជាមួយគេដដែល។

៣) ប្រឈមនឹងភាពភ័យខ្លាច៖ អាចក្លាយជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងបាន លុះត្រាតែអ្នកក៏ត្រូវតែហ៊ានជម្នះភាពភ័យខ្លាចដែរ។ បើខ្លាចអ្វីមួយ អ្នកត្រូវតែចូលឲ្យជិត នោះយូរៗទៅអ្វីៗនឹងបែរមកជាធម្មតាវិញសម្រាប់អ្នក៕