«គ្រប់គ្នាសុទ្ធតែគិត រឿងផ្លាស់ប្ដូរពិភពលោក ប៉ុន្តែគ្មាននរណាម្នាក់ គិតរឿងផ្លាស់ប្ដូរខ្លួនឯងសោះ»។ នេះបើតាមគតិរបស់លោកលីអូ តូលស្តយ (Leo Tolstoy) ដែលជាអ្នកនិពន្ធដ៏ល្បីរបស់រុស្ស៊ី។ ក្នុងន័យនេះ លោកចង់គូសបញ្ជាក់ថា មនុស្សភាគច្រើនចូលចិត្តនិយាយរឿងចង់ផ្លាស់ប្ដូរអ្វីៗនៅជុំវិញខ្លួន ថា គួរតែផ្លាស់ប្ដូរទៅជាបែបនេះឬបែបនោះ តែគ្មាននរណាម្នាក់គិត ឬ និយាយថា គួរផ្លាស់ប្ដូរខ្លួនឯងទៅជាយ៉ាងម៉េចវិញនោះទេ។
ចង់ផ្លាស់ប្ដូរពិភពលោក ដំបូងឡើយត្រូវផ្លាស់ប្ដូរខ្លួនឯងឲ្យបានសិន បើមិនអ៊ីចឹងទេ គឺនិយាយគ្រាន់តែដើម្បីនិយាយ។ និយាយឲ្យខ្លី គឺគ្មានបានសាច់ការអ្វីឡើយ។ ខ្លួនឯងអត្តចរិតមិនល្អ តែបែរជានិយាយណែនាំ ឬនិយាយប្រដៅឲ្យគេមានអត្តចរិតល្អ។ ខ្លួនឯងមិនដែលធ្វើល្អហើយនិយាយថា គេជាមនុស្សអាក្រក់ហើយគួរតែធ្វើជាមនុស្សល្អវិញ។

ទាំងនេះ គឺជាចំណុចដែលតែងកើតឡើង អ៊ីចឹងហើយបានជាគ្មានឃើញលទ្ធផលអ្វី។ គ្មានលទ្ធផលព្រោះអ្នកនិយាយហ្នឹង មិនដែលបានធ្វើខ្លួនឯងផ្ទាល់ អ៊ីចឹងហើយតើនរណាព្រមស្ដាប់ និង ព្រមផ្លាស់ប្ដូរតាម។ ដូច្នេះ បើអ្នកចង់ផ្លាស់ប្ដូរពិភពលោកមែន ត្រូវចាំថា ត្រូវព្យាយាមផ្លាស់ប្ដូរខ្លួនឯងឲ្យបានសិន ហើយអ្វីដែលសំខាន់ដំបូងគេនោះ គឺត្រូវរំដោះខ្លួនចេញពីភាពអវិជ្ជាឲ្យបាន៕
No comments:
Write comments