អ្នកមានត្រូវបានគេស្គាល់ ឬដឹងថា ជាមនុស្សដែលមានគម្រោងច្បាស់លាស់
និងចាយលុយបានត្រឹមត្រូវ។ ប៉ុន្តែ
នៅតែមានអ្នកមានមួយចំនួនមិនចេះគ្រប់គ្រងលុយកាក់
និងគ្រប់គ្រងខ្លួនឯងដែលធ្វើឱ្យពួកគេធ្លាក់ខ្លួនក្របាន។ អ្នកទាំងនោះអាច
មានទម្លាប់អាក្រក់មួយចំនួន ដែលធ្វើឲ្យធ្លាក់ខ្លនក្របាន៖
១) មិនកត់ត្រារាល់ការចំណាយ៖ មិនថាមានលុយយ៉ាងណានោះទេ មនុស្សម្នាក់ៗត្រូវតែទម្លាប់នៃការចាយលុយច្បាស់លាស់
ពោលគឺត្រូវកត់ត្រារាល់ការចំណាយរបស់អ្នក។ ប្រសិនជាអ្នក មិនកត់ត្រាទុកទេនោះ
អ្នកមិនដឹងថាអ្នកចាយលុយច្រើនប៉ុណ្ណានោះទេ។
ពេលខ្លះអង្គុយគិតរាល់ការចំណាយតាំងពីដើមខែរហូតដល់ចុងខែ
ធ្វើឱ្យអ្នកភ្ញាក់ខ្លួនព្រឺតក៏មាន។
២) គ្រប់គ្រងការចាយវាយតាមអារម្មណ៍៖
អ្នកមានដែលងាយនឹងដាច់លុយ គឺមានទម្លាប់ចាយលុយតាមអារម្មណ៍ មានន័យថា
នៅពេលពួកគាត់សប្បាយចិត្ត ពួកគាត់ដើរផ្សារ ហើយឃើញអ្វីរមាស់ដៃទិញរបស់ហ្នឹង។
នេះជាទម្លាប់ធ្វើឱ្យដាច់លុយយ៉ាងលឿន។
៣) គ្មានប្រភពចំណូលច្រើន៖ អ្នកមានមួយចំនួន
មានប្រភពចំណូលលើសពីពីរ។ ប៉ុន្តែអ្នកមានមួយចំនួនទៀតគិតថា
មានប្រភពចំណូលតែមួយក៏គ្រប់គ្រាន់ដែរ ហើយគ្មានរឿងអាក្រក់អ្វីនឹងកើតឡើងឡើយ។
៤) គ្មានចិត្តអំណត់៖
អ្នកមានមួយចំនួនមិនសិក្សាទីផ្សារឲ្យច្បាស់លាស់សិនទេមុននឹងវិនិយោគ
គឺថាពួកគាត់ធ្វើតាមចំណង់ចិត្តភ្លាមៗ។ លើសពីនេះទៅទៀត
ពួកគាត់មានអំនួតលើខ្លួនឯងហើយមិនសុំយោគយល់ពីអ្នកដទៃឡើយ
ដូច្នេះពួកគាត់ងាយនឹងបោះលុយវិនិយោគដោយប្រថុយប្រថានស្រស់ៗ។
ប្រការនេះនឹងធ្វើឱ្យដាច់យ៉ៃ អាចដល់ធ្លាក់ខ្លួនក្រក៏ថាបាន៕
Subscribe to:
Post Comments (Atom)
No comments:
Write comments