ទ្រឹស្តីស្នេហា
ស្នេហា ជាអ្វី?
ស្នេហា គឺជាភាពសត្យានុម័តរបស់មនុស្សដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។
ស្នេហា គឺជាការស្រលាញ់ពេញចិត្ត រវាងមនុស្សពីរនាក់ ចេញពីបេះដូង ។ ស្នេហា គឺជាផ្នែកមួយនៃសុភមង្គលផ្លូវអារម្មណ៍ ដែលមនុស្សគ្រប់រូបគង់នឹងជួបប្រទះនៅថ្ងៃណាមួយ។
ពាក្យថា ស្នេហា ត្រូវបានគេឲ្យនិយមន័យដោយឡែកៗពីគ្នា
ផ្នែកអក្សរសាស្ត្រ ត្រូវបានឲ្យនិយមន័យថា៖ ស្នេហា គឺជាសៀវភៅមួយក្បាល ដែលអានពីទំព័រដើមរហូតដល់ចប់ នៅតែមិនយល់ថាអ្វីទៅស្នេហាពិតប្រាកដ។ ទាល់តែបានខ្លួនប្រាណគេ ទើបយើងយល់ពីរស់ជាតិស្នេហ៍។
ផ្នែកប្រវត្តវិទ្យា ត្រូវបានឲ្យនិយមន័យថា៖ ស្នេហា គឺជាការធ្វើបដិវត្តន៏ ដើម្បីរំដោះភាពនៅលីវ។
ផ្នែកភូមិវិទ្យា ត្រូវបានឲ្យនិយមន័យថា៖ ស្នេហា គឺជាបាតុភូត រំជួលចិត្ត និងបេះដូង ក្តៅជាងភ្នំភ្លើង បង្កើតបានជាការពង្រាត់គ្នា។
ផ្នែករូបវិទ្យា ត្រូវបានឲ្យនិយមន័យថា៖ ស្នេហា គឺជាកម្លាំងចលករប៉ឺតស្រូបខ្លាំងជាងទំនាញផែនដី
ផ្នែកគីមី ត្រូវបានឲ្យនិយមន័យថា៖ ស្នេហា គឺជាប្រតិកម្មមួយដែលបង្កើតឲ្យមានផ្ទៃពោះ។
ផ្នែកគណិតវិទ្យា ត្រូវបានឲ្យនិយមន័យថា៖ ស្នេហា គឺជាវិធី បូក ដក គុណ ចែក ធ្វើយ៉ាងណាឲ្យចាយប្រាក់តិចបំផុត តែទទួលបានបេះដូង និងខ្លួនប្រាណគេ។ ពីរនាក់បានហើយ។
No comments:
Write comments